Hun Sen Cup៖ ការប្រកួតបញ្ចប់វគ្គជម្រុះតាមខេត្ត មាន ៩គូរធ្វើឡើងនៅថ្ងៃពុធនេះ ខណៈមាន ១គូរប្រកួតនាពេលព្រឹក លើកីឡដ្ឋានវេស្ទើន

By |

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ សម្រាប់ជម្រុះតាមថ្នាក់ខេត្ត នឹងបន្ដការប្រកួតបញ្ចប់វគ្គជម្រុះសន្សំពិន្ទុ នៅថ្ងៃទី ១១ ខែ មេសា នេះហើយ ដោយមាន ០៩ប្រកួត ខណៈមាន ២ប្រកួតនៅរាជធានីភ្នំពេញលើទីលាននៃកីឡដ្ឋានវេស្ទើនភ្នំពេញ ពោលគឺជំនួបរវាងក្រុមយុវជនក្រសួងការពារជាតិ និងក្រុមខេត្តតាកែវ ធ្វើឡើងនៅវេលាម៉ោង ០៨:៣០នាទីព្រឹក និងក្រុមសុីម៉ាក់ ជួបជាមួយ ក្រុមខេត្តកំពង់ធំ នាវេលាម៉ោង ១៥:០០ នាទីរសៀលផងដែរ។

ខណៈគិតមកត្រឹមពេលនេះ គេបានរកឃើញក្រុមចំនួន ៦ហើយ ដែលបានកក់កៅអីឡើងទៅវគ្គបន្ដរួចរាល់ ពោលគឺខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, សាលាបាល់ទាត់ជាតិបាទី, ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្រោយការប្រកួតដែលធ្វើតែ១ជើងនេះរួច ក្រុមដែលមានចំណាត់ថ្នាក់លេខ ១, ២, ៣ តាមពីពូលនីមួយៗ បូករួមជាមួយការជ្រើសរើសក្រុមលេខ៤ល្អ ចំនួន៣ក្រុម ពីចំណោមពូលទាំង៤ នឹងទទួលបានសិទ្ធឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

ការប្រកូតនឹងបន្តធ្វើពី វគ្គ១៦ក្រុមចុងក្រោយ ដោយក្រុមអាចឈានចូលដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ( ស្មើនឹង៤ក្រុម ) នឹងមានសិទ្ធចូលរួមការប្រកូតវគ្គ១៦ក្រុមចុងក្រោយនៅវគ្គថ្នាក់ជាតិ ជាមួយក្រុមនៅលីគកំពូលកម្ពុជាទាំង១២៕

Hun Sen Cup 2018

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន