AFC Cup 2018៖ គ្រូបង្វឹក Ceres Negros ជឿថាបឹងកេត នឹងធ្វើបានល្អជាងកាលជើងទី១

By |

គ្រូបង្វឹកនៃក្លិប Cerse Negros លោក Risto Vidakovic លើកឡើងមុនប៉ះបឹងកេតថា ជឿថាក្រុមម្ចាស់ផ្ទះមួយនេះ នឹងធ្វើបានល្អជាងកាលជើងទី១។

ថ្លែងក្នុងសន្និសិទសារពត៌មាន មុនការប្រកួតពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ក្នុងជំនួបទី៥ ប្រចាំពូល F កាលពីម្សិលមិញ លោក Risto Vidakovic បានលើកឡើងថា ក្រុមរបស់លោកត្រូវការឈ្នះជាដាច់ខាត ដើម្បីកក់កៅអីវគ្គបន្ដ ដូច្នេះនឹងមិនមានការទុកជើងឡើយ ។

 

WAF-Ceres-Coach

 

គ្រូបង្វឹកវ័យ៤៩ឆ្នាំដដែលរូបនេះ ក៏បានបន្ថែមផងដែរ យ៉ាងណាលោកក៏មិនមើលងាយលើសមត្ថភាពក្រុមបឹងកេតឡើយ ព្រោះលោកជឿជាក់លើក្រុមបឹងកេត នឹងធ្វើបានល្អជាងកាលជើងទី១។

សូមបញ្ជាក់ជាថ្មីផងដែរថា ការប្រកួតរវាង ក្លិបបឹងកេត ជាមួយ Cerse Negros នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ លើទីលានកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ tiebreakertimes