លោក ប្រាក់ សុវណ្ណារ៉ា មកដល់កម្ពុជាវិញក្រោយបញ្ចប់ភារកិច្ចជាគ្រូឧទ្ទេសវគ្គគ្រូបង្វឹកកម្រិត AFC C License ជាមួយលក្ខណៈពិសេសមួយចំនួន

By |

លោក ប្រាក់ សុវណ្ណារ៉ា បានត្រលប់មកដល់កម្ពុជាវិញនៅថ្ងៃទី ១១ មេសា ក្រោយបញ្ចប់ភារកិច្ចក្នុងនាមគ្រូឧទ្ទេសក្នុងវគ្គគ្រូបង្វឹកកម្រិត AFC C License ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៣០ មិនា ដល់ ១១ មេសា នៅខេត្ត ដុងថេប ប្រទេសវៀតណាម។
បុរសវ័យ៤៥ឆ្នាំ ធ្លាប់រៀនវគ្គគ្រូបង្វឹក Pro License ដែលជាគ្រូបង្វឹកបណ្តោះអាសន្ននៃក្រុមជម្រើសជាតិកម្ពុជា និងជានាយកបណ្តុះបណ្តាលធនធានគ្រូបង្វឹករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានប្រាប់មក We Are Football វគ្គគ្រូូបង្វឹក AFC C License នេះមានលក្ខណៈពិសេសមួយចំនួនដូចជាមានកីឡាករឆ្នើមៗកាលពីអតីតកាលរបស់វៀតណាមមួយចំនួនបានចូលរូម និងពិសេសមួយទៀតនោះគឺលោកមានជំនួយការគ្រូួឧទ្ទេសវៀតណាមចំនួន៣នាក់ ដែលជារឿងមួយកម្រកើតឡើងនៅវៀតណាម។

បញ្ជាក់ថា ការងារជាគ្រូឧទ្ទេសនៅប្រទេសវៀតណាមពុំសូវមានអ្នកចាប់អារម្មណ៏ក្នុងការធ្វើនោះទេ ខណៈលោក ប្រាក់ សុវណ្ណារ៉ា ទៅលើកនេះក៏បានបង្ហាត់បង្ហាញ និងចែករំលែកបទពិសោធ៍ទាំងអស់នោះដល់ពូកគេផងដែរ៕
29352244_1832535400378074_2381758301617936867_o