ខ្សែប្រយុទ្ធ តុង ច័ន្ទមុន្នី របស់ក្រុម ហូម ស្ព័ត គ្រងដំណែង Top Scorer ប្រចាំសប្តាហ៍ទី៥ នៃលីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ២០១៨

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៥ ជាមួយក្រុម ដោនថោនស្ព័ត កំពុងធ្វើបានល្អបំផុតដោយពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ខណៈខ្សែប្រយុទ្ធក្រុម Home Sport ក្លាយជាបេក្ខភាពអ្នកទាត់បញ្ចូលទីច្រើនជាងគេប្រចាំសប្តាហ៍ទី៥នេះ។

សម្រាប់សប្ដាហ៍ទី៥ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នេះមានលទ្ធផលឈ្នះ ចាញ់ ៤គូ ក្នុងចំណោម៥ប្រកួត និងមានលទ្ធផលស្មើ១គូ ជាមួយនឹងគ្រាប់បាល់ទាំងអស់ ៥៦គ្រាប់កើតឡើង។

 

ស្របគ្នានោះ ខ្សែប្រយុទ្ធក្រុម Home Sport តុង ច័ន្ទមុន្នី បានធ្វើបានដល់ទៅ ០៧គ្រាប់ ឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ ( Top Scorer ) គិតត្រឹមសប្តាហ៍ទី៥ នៃNational Futsal League 2018។ ខណៈអ្នកតាមពីក្រោយមានដូចជា គៀត លឹមទី មាន ៤គ្រាប់, នូ សុវណ្ណចិត្រា, ហែម សុភ័ន និង លី សាហ្សី មានតែ ៣គ្រាប់។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេប្រចាំសប្តាហ៍ទី៥នេះ៖

30531142_435750973543213_4627123264760578048_o

រូបភាព៖ Cambodia Futsal