AFC Cup៖បឹងកេត បន្ត​ចាញ់​​ក្រុម Ceres ជា​លើក​ទី២ បាត់​កៅអី​ឡើង​ទៅ​ជុំ​បន្ទាប់

By |

ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី របស់កម្ពុជា បានបន្តចាញ់ក្រុមCeres Negros របស់ប្រទេសហ្វីលីពីន ជាលើកទី២ ដោយលទ្ធផល ៤ទល់០ នៅល្ងាចថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨នេះលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដែលជាប្រកួតជើងទី២ប្រចាំពូល F នៃពានរង្វាន់ជើងឯកលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2018។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយកីឡាករ Bienve ៣គ្រាប់ម្នាក់ឯងគឺក្នុងនាទី៣៦,៣៨ និង៦៩ ខណៈកីឡាករ T. Uesato បន្ថែមគ្រាប់បាល់ទី៤នៅនាទី៨៤។

30629428_1620187304733332_373121551513419776_o