វឌ្ឍនាកា, ឧត្តម, សុខផេង និងធារី ត្រូវបន្តការប្រកួតនៅក្នុងសប្តាហ៍ទី៦ នៃលីគកំពូលម៉ាឡេសុី ចំថ្ងៃចូលឆ្នាំថ្មីប្រពែណីខ្មែរ

By |

ពានរង្វាន់លីគកំពូលម៉ាឡេសុីរដូវកាល២០១៨ នឹងបន្តការប្រកួតនៅក្នុងសប្តាហ៍ទី៦របស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែ មេសា ខាងមុខនេះ ពោលគឺចំថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរតែម្ដង ដោយក្នុងនោះក្លិបអាជីពរបស់កីឡាករសញ្ជាតិខ្មែរទាំង ៤រូបនឹងត្រូវធ្វើការប្រកួតប្រជែងរៀងៗខ្លួនបន្តទៀតដើម្បីស្វែងរកពិន្ទុបូកបន្ថែមទៀត។

ដោយកាលពីសប្តាហ៍ទី៤កន្លងទៅ ក្លិបរបស់ ចាន់ វឌ្ឍនាកា យកឈ្នះលើ ក្លិបរបស់ ប្រាក់ មុន្នីឧត្តម ដោយលទ្ធផល ៤ទល់០, ក្លិបរបស់ ធារី ចន្ថាបុីន បានចាញ់ក្រុមខ្លាំង Johor Darul Ta’zim ដោយលទ្ធផល ១ទល់០ និងក្លិបរបស់ កែវ សុខផេង ក៏បានចាញ់ក្រុម Melaka  United ក្នុងលទ្ធផល ០ទល់២ ផងដែរ។

ខាងក្រោមនេះជាកាលវិភាគប្រកួតប្រចាំសប្តាហ៍ទី៦ នៃពានរង្វាន់លីគកំពូលម៉ាឡេសុី របស់កីឡាករសញ្ជាតិខ្មែរទាំង ៤រូប៖

កាលបរិច្ឆេទ

ម្ចាស់ផ្ទះ

ប្រកួត

ភ្ញៀវ

ម៉ោងប្រកួត

ទីលាន

១៣មេសា២០១៨

Melaka United

vs

Terengganu FC

០៨:០០ នាទី

Hang Jebat

១៤មេសា២០១៨

Negeri Sembilan

vs

Kelantan

Tuanku Abdul Rahman

១៥មេសា២០១៨

PKNP

vs

Perak

១៥:៤៥ នាទី

Negeri Pulau Pinang

Kuala Lumpur

vs

Pahang FA

០៨:០០ នាទី

KLFA

សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៦នេះ នៃពានរង្វាន់លីគកំពូលម៉ាឡេសុីរដូវកាល២០១៨នេះ ក្លិប Pahang FA កំពុងតែឈរនៅចំណាត់ថ្នាក់លេខ ២ ក្រោយធ្វើការប្រកួតចំនួន ៥លើកក្នុងនោះឈ្នះ ៣លើក ស្មើ ១លើក និងចាញ់ ១លើក មាន ១០ពិន្ទុ, ក្លិប Terengganu FC កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដោយបានធ្វើការប្រកួតបានចំនួន ៥លើកដោយក្នុងនោះឈ្នះ ២លើក ស្មើ ២លើក និងចាញ់ ១លើក ដោយមាន ៨ពិន្ទុ, ក្លិប PKNP  កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ពីលើតំបន់កាត់ចោល ក្រោយប្រកួតចំនួន ៥លើក ឈ្នះ ២លើក ចាញ់ ៣លើក និងមិនដែលស្មើ មាន ៦ពិន្ទុ ខណៈ ក្លិប Negeri Sembilan FC កំពុងស្ថិតនៅចំណាត់បាតតារាងលេខ ១២ ដោយបានធ្វើការប្រកួតបានចំនួន ៥លើកដូចគ្នាក្នុងនោះឈ្នះ ១លើក និងចាញ់ ៤លើក មិនដែលស្មើ ដោយមានត្រឹមតែ ៣ពិន្ទុ៕