FIFA RANKING គុណគូ កម្ពុជា ទទួលបានលេខហុងស៊ុយ ជាកាដូមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្កើនចំណាត់ថ្នាក់លេខរៀងទី១៦៨ នៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) បើគិតត្រឹមថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ នេះ។

តាមការបន្ទាន់សម័យកាល ( Update ) ដដែលនេះ ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) នៅលើវិបសាយ FIFA.com មុននេះបន្តិច កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៦៨ នៃតារាងចំណាត់ថ្នាក់ពិភពលោក ខណៈខែចាស់ឈរនៅចំណាត់ថ្នាក់លេខ១៧២។

ក្រៅតែពីឈរនៅចំណាត់ថ្នាក់លេខ១៦៨ និងនៅលេខរៀងទី៣៣ប្រចាំទ្វីបអាស៊ី និងឈរនៅលេខរៀងទី៦ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដដែល លើប្រទេសចំនួន៥ផ្សេងទៀត ដែលមានដូចជានៅលើ សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ, ព្រុយណេ និងទីម័រខាងកើត។

 

Screen Shot 2018-04-12 at 3.58.24 PM

តារាងចំណាត់ថ្នាក់ និងតារាងពិន្ទុរបស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ខែមេសានេះ

Screen Shot 2018-04-12 at 4.04.36 PM

តារាងចំណាត់ថ្នាក់ និងតារាងពិន្ទុសម្រាប់ក្រុមកំពូលទាំង ១០