អង្គរថាយហ្គឺរ បង្ហាញមុខកីឡាករយុវជនថ្មីរបស់ខ្លួន២រូបបន្ថែម មកពីក្រុមល្បីឈ្មោះនៅក្នុងខេត្តសៀមរាប

By |

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើការប្រកាសបង្ហាញមុខកីឡាករយុវជនថ្មីរបស់ខ្លួន២រូបបន្ថែម មកពីក្រុមល្បីឈ្មោះនៅក្នុងខេត្តសៀមរាប និចស្តេប ( Next Step FC )។

កីឡាករយុវជនទាំង២រូបនោះ សុទ្ធតែមានវ័យ១៤ឆ្នាំដូចគ្នា រួមមានកីឡាករ ចិន ណារក្ស លេងក្នុងតួនាទីជាខ្សែការពារ និងកីឡាករ សុវណ្ណ ដូណា លេងក្នុងតួនាទីជាខ្សែការពារដូចគ្នាផងដែរ ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ (ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២១) ។

30706302_1116670478469846_7973900114110447616_n

30726680_1116670428469851_6285828269992312832_n

ការចុះហត្ថលេខានេះ គឺបានសេចក្ដីថាកីឡាករទាំង២រូប បានក្លាយជាកីឡាករទី៣មកពីក្រុមយុវជន Next Step ដែលក្លិបបានចុះកិច្ចសន្យានាំយកមកហ្វឹកហាត់ជាមួយក្លិប បន្ទាប់ពីកីឡាករយុវជន ភាព ចាន់ដេវីត ដែលក្លិបបាននាំយកមកចូលរួមជាមួយកាលពីពាក់កណ្ដាលឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។

 

រូបភាព៖ Angkor Tiger Football Club