ល្បីថាក្លិបបរទេសចំនួន៣ជាគោលដៅបន្ទាប់របស់ ចាន់ វឌ្ឍនាកា ក្នុងការបន្តអាជីពនៅក្រៅប្រទេស?

By |

ក្រោយព័ត៌មានផ្លូវការបានប្រកាសកាលពីថ្ងៃទី ៩ ឧសភា ជុំវិញការចែកផ្លូវដោយក្លិប Pahang FA សម្រេចបញ្ចប់កុងត្រាមុនកាលកំណត់ជាមួយ ចាន់ វឌ្ឍនាកា។ សារព៍ត៌មាន FOX Sport Asia បានធ្វើការវិភាគអំពីអនាគតរបស់ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ និងក្លិបបន្ទាប់។

chanvathanaka_pahang

ក្លិបបរទេសចំនួន៣នោះត្រូវបានលើកឡើងមកដោយមាន Bangkok Glass របស់លីគកំពូលថៃ, Hougang United របស់លីគកំពូលសិង្ហបុរី និង Kelantan FA របស់លីគកំពូលម៉ាឡេសុី។ ខណៈក្លិបទាំងអស់នោះសុទ្ធតែពុំទាន់មានកូតាកីឡាករអាសុីអាគ្នេយ៍ និងកំពុងស្ថិតនៅបាតតារាង។

បញ្ជាក់ថា លីគកំពូលថៃ នឹងបើករដូវកាលដោះដូរកីឡាករនៅថ្ងៃទី ១ ខែ មិថុនា ស្របពេល លីគកំពូលសិង្ហបុរី ១៨ មិថុនា និងលីគកំពូលម៉ាឡេសុី ចាប់តាំងពីថ្ងៃទី ៧ ឧសភា៕