បឹងកេតអេហ្វសុី ណាត់ជាមួយ វេស្ទើនភ្នំពេញ ធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំរសៀលស្អែកនេះ

By |

ក្លិបបាល់ទាត់បឹងកេត បានធ្វើការណាត់គ្នាជាមួយក្លិបបាល់ទាត់វេស្ទើនភ្នំពេញ ក្នុងជំនួបការប្រកួតមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសគ្នាស្របពេលដែលលីគកំពូលកម្ពុជាសប្តាហ៍ទី៦ឈប់សម្រាក ខណៈការប្រកួតនឹងធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ស្អែកនេះ ដែលធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន វេស្ទើន ខណៈក្រុមទាំង២ បានជួបគ្នារួចហើយនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល នៅក្នុងសប្តាហ៍ទី៣ ដោយ ម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ បានចាញ់ ភ្ញៀវ បឹងកេត ៣ទល់១ ផងដែរ។

សូមរំលឹកថា គិតត្រឹមសប្តាហ៍ទី៦នេះ បឹងកេតអេហ្វសុី កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្រោយពីបានធ្វើការប្រកួតបានចំនួន ៥លើក ក្នុងនោះឈ្នះ ៤លើក ស្មើ ១លើក និងមិនដែលចាញ់នៅឡើយទេ មាន ១៣ពិន្ទុ ស្របពេលដែល វេស្ទើនភ្នំពេញ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ១២ បាតតារាង ដោយបានធ្វើការប្រកួតចំនួន ៥លើកក្នុងនោះគឺចាញ់ទាំង ៥លើក មិនដែលឈ្នះ និងស្មើ នៅឡើយទេ ដោយពុំទាន់មានពិន្ទុរាប់នៅក្នុងដៃទេ៕

32157228_1898182370226848_8304007495139983360_n

រូបភាព៖ ក្លិបបាល់ទាត់បឹងកេត