យប់នេះ! ក្រុមអាជីពរបស់ ធារី ចន្ថាបុីន Terengganu FC ត្រូវជួបជាមួយអតីតក្លិបអាជីពរបស់ ចាន់ វឌ្ឍនាកា ក្នុងសប្តាហ៍ទី១០

By |

ពានរង្វាន់លីគកំពូលម៉ាឡេសុីរដូវកាល២០១៨ នឹងបន្តការប្រកួតនៅក្នុងសប្តាហ៍ទី១០របស់ខ្លួនហើយ ពោលគឺចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែ ឧសភា ខាងមុខនេះ ដោយក្នុងនោះក្លិបអាជីពរបស់កីឡាករសញ្ជាតិខ្មែរទាំង ២រូបនឹងត្រូវធ្វើការប្រកួតប្រជែងរៀងៗខ្លួនបន្តទៀតដើម្បីស្វែងរកពិន្ទុបូកបន្ថែមទៀត ខណៈនៅយប់នេះ ក្លិបអាជីពរបស់ ធារី ចន្ថាបុីន ត្រូវប៉ះជាមួយអតីតក្លិបអាជីពរបស់ ចាន់ វឌ្ឍនាកា ស្របពេលដែលក្លិបអាជីពរបស់ ប្រាក់ មុន្នីឧត្តម នឹងធ្វើការប្រកួតនៅក្នុងសប្តាហ៍ទី១០របស់ខ្លួន នៅថ្ងៃទី ១៣ ខែ ឧសភា ខាងមុននេះផងដែរ។

ខណៈកាលពីសប្តាហ៍ទី៨កន្លងទៅ ក្រុមទាំង២នេះបានជួបគ្នាម្ដងរួចមកហើយ ដោយកាលនោះ ម្ចាស់ផ្ទះ Terengganu FC បានចាញ់ក្រុមភ្ញៀវ Pahang FA ក្នុងលទ្ធផល ១ទល់៣ ដោយក្នុងនោះ ៣គ្រាប់របស់ Pahang FA រកបានដោយកីឡាករ Patrick Cruz ២គ្រាប់ នៅនាទី ៣៨ និង ៥៣ និងកីឡាករ Mohd Faisal Rosli នៅនាទី ៩០ ខណៈ ១គ្រាប់របស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ Lee Tuck ដោយបាល់ពិន័យ ១១ម៉ែត្រ។

សូមរំលឹកថា គិតត្រឹមសប្តាហ៍ទី១០នេះ កីឡាករសញ្ជាតិខ្មែរចំនួន ២រូបដែលកំពុងតែប្រកបអាជីពរបស់ខ្លួននៅប្រទេសម៉ាឡេសុីពោលគឺ កីឡាករ ធារី ចន្ថាបុីន និងកីឡាករ ប្រាក់ មុន្នីឧត្តម ខណៈកីឡាករ កែវ សុខផេង និងកីឡាករ ចាន់ វឌ្ឍនាកា បានចែកផ្លូវជាមួយក្លិបអាជីពរបស់ខ្លួនហើយក្រោយពីបានចូលរួមនៅលីគកំពូលម៉ាឡេសុីបានជាច្រើនសប្តាហ៍៕

ខាងក្រោមនេះជាកាលវិភាគប្រកួតប្រចាំសប្តាហ៍ទី១០ នៃពានរង្វាន់លីគកំពូលម៉ាឡេសុី របស់កីឡាករសញ្ជាតិខ្មែរទាំង ២រូប៖

32161275_1928405757231920_3646324408491966464_n

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ប្រចាំសប្តាហ៍ទី១០នេះ៖

31958630_1923838987688597_3360185200377069568_o

រូបភាព៖ Football Malaysia LLP