ក្រោយចែកផ្លូវជាមួយ Pahang FA មិត្តរួមក្រុមជាច្រើនរបស់ ចាន់ វឌ្ឍនាកា បង្ហោះសារលើកទឹកចិត្ត និងជូនពរខ្លួន

By |

កាលពីម្សិលមិញថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨ ក្លិបបាល់ទាត់ Pahang FA ដែលកំពុងតែប្រកបអាជីពនៅលីគកំពូលម៉ាឡេសុីបានធ្វើការប្រកាសជាសាធារណៈអំពីការចែកផ្លូវគ្នាជាមួយកីឡាករបរទេសចំនួន ២រូបលែងជាសមាជិករបស់ខ្លួនតទៅទៀតនៅថ្ងៃនេះដោយក្នុងនោះគឺមានកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។

ជាមួយគ្នានឹងការចែកផ្លូវគ្នានេះ មានមិត្តរួមក្រុមរបស់ខ្លួនជាច្រើន បានធ្វើការផ្ញើសារ និងបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួនអំពីការជូនពរ លើកទឹកចិត្ត និងអរគុណដល់កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ផងដែរ ដោយក្នុងនោះមានដូចជា៖ ក្លិបបាល់ទាត់ Pahang FA, កីឡាករ Patrick Cruz, កីឡាករ Mohd Afif Amiruddin, កីឡាករ Zaharulnizam, កីឡាករ Azam Azih, កីឡាករ Safuwan Baharudin ។

សូមរំលឹកថា ចាន់ វឌ្ឍនាកា ត្រូវបានក្លិបនៃលីគកំពូលម៉ាឡេស៊ី Pahang FA ប្រកាសជាផ្លូវការនៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨ ក្នុងន័យអរគុណដែលរូបគេបានពលីដើម្បីក្លិបក្នុងរយៈពេលកន្លងមកនេះ។

ចាន់ វឌ្ឍនាកា បានចុះកិច្ចសន្យាក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល១ឆ្នាំ ជាមួយក្លិប Pahang FA កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧ រយៈពេលជាង៦ខែ វឌ្ឍនាកា បានបង្ហាញខ្លួនបានចំនួន១០ប្រកួត ( ទាំងជម្រើស១១នាក់ដំបូង និងផ្លាស់ប្ដូរចេញ ) ជាមួយពានរង្វាន់លីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) និង ពានកម្រិតទី២ម៉ាឡេស៊ី ( Malaysia FA Cup )៕

Screen Shot 2018-05-10 at 5.01.17 PM

ក្លិបបាល់ទាត់ Pahang FA

Screen Shot 2018-05-10 at 4.59.30 PM

កីឡាករ Mohd Afif Amiruddin

Screen Shot 2018-05-10 at 4.58.01 PM

កីឡាករ Zaharulnizam

Screen Shot 2018-05-10 at 4.56.49 PM

កីឡាករ Patrick Cruz

Screen Shot 2018-05-10 at 4.55.11 PM

កីឡាករ Azam Azih

32130680_10211641013092231_5685326627228090368_n

កីឡាករ Safuwan Baharudin