ប្រាក់ មុន្នីឧត្តម ជាកីឡាករទី៣ដែលបរាជ័យនៅលើទឹកដីប្រទេសម៉ាឡេសុី

By |

ក្លិបបាល់ទាត់ Negeri Sembilan ដែលកំពុងតែប្រកបអាជីពនៅលីគកំពូលម៉ាឡេសុី បានសម្រេចបញ្ចប់កុងត្រាមុនកំណត់ដល់កីឡាករសញ្ជាតិខ្មែរ ប្រាក់ មុន្នីឧត្តម ហើយនេះបើយោងតាមការបង្ហោះលើគណនី Instagram របស់ក្រុមផ្ទាល់។

ខណៈកីឡាករដែលត្រូវជំនួស ប្រាក់ មុន្នីឧត្តម នោះមានសញ្ជាតិហ្វីលីពីន Ángel Guirado ដែលមានវ័យ ៣៣ឆ្នាំ មានតំណែងជាខ្សែប្រយុទ្ធ ដែលធ្លាប់ប្រកបអាជីពនៅប្រទេសថៃ អេស្ប៉ាញ ហ្វីលីពីន ផងដែរ។

64920768-6B78-428C-9C7F-C12ED32D19E6

សូមរំលឹកថា អតីតប្រធានក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ បានចូលរួមជាមួយក្រុមដែលទើបឡើងពីលីគទី២ម៉ាឡេសុី កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៨ ជាមួយកិច្ចសន្យា១រដូវកាលពេញ គឺដើម្បីបំពេញកូតាកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានតម្រូវដោយសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ក្នុង១ក្លិបត្រូវមានកីឡាករអាស៊ានយ៉ាងតិច១រូបនៅក្នុងក្រុម ខណៈក្លិបនេះបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សិង្ហបុរី មួយរូបមានឈ្មោះថា Madhu M. Mohana ក្រោយជួបនូវបញ្ហារបួសរយៈពេលវែង៕