រសៀលនេះ National Futsal League 2018 នឹងបន្តធ្វើការប្រកួតសប្តាហ៍ទី៩ របស់ខ្លួនហើយ

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នឹងឈានចូលដល់ការប្រកួតសប្ដាហ៍ទី៩របស់ខ្លួនហើយ ពោលគឺការប្រកួតនឹងផ្ដើមស្អែកនេះចាប់ពីថ្ងៃទី ១២ និង ១៣ ខែ ឧសភា នេះតទៅ ខណៈក្រុម Down Town Sport នៅតែបន្តកាន់កាប់តំណែងកំពូលតារាងដដែល ស្របពេលដែល ក្រុម B.A United នៅតែបន្តឈរនៅតំណែងបាតតារាងដដែល។

សម្រាប់សប្ដាហ៍ទី៨ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ នឹងមានការប្រកួតចំនួន៥ប្រកួតដូចសប្ដាហ៍កន្លងៗមកដូចគ្នា ស្មើនឹង១០ក្រុម ក្នុងនោះនារសៀលថ្ងៃទី ១២ ខែ ឧសភា នឹងមានការប្រកួតចំនួន៣គូ ខណៈថ្ងៃអាទិត្យ ទី ១៣ ខែ ឧសភា ក៏នឹងមានការប្រកួតចំនួន២គូបន្ថែមទៀតផងដែរ។

បញ្ជាក់ថា គ្រប់ការប្រកួតទាំងអស់នឹងធ្វើឡើងនៅទីលានបាល់ទាត់ Clear Arena នៅក្នុងខណ្ឌសែនសុខ ថែមទាំងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ MYTV៕

ខាងក្រោមនេះជាតារាងកម្មវិធីប្រកួតពេញលេញប្រចាំសប្តាហ៍ទី៩ នៃពានរង្វាន់ Futsal League៖

32085059_448239688961008_4140881650584125440_o

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ប្រចាំសប្តាហ៍ទី៩ នៃពានរង្វាន់ Futsal League៖

32090003_447643902353920_7148781160758247424_o

*រូបភាព៖ Futsal Cambodia