ល្ងាចនេះ! HUN SEN Cup 2018 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត

By |

ក្រុមដែលបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃវគ្គជម្រុះថ្នាក់ខេត្តនេះរួមមាន ខេត្តកោះកុង, ខេត្តកំពត, គីរីវង់សុខសែនជ័យ និង យុវជនសាលាបាល់ទាត់ជាតិបាទី។

សម្រាប់ការចាប់ឆ្នោត ក្រុមដែលត្រូវបានចាប់ឆ្នោតចំមុន ក្នុងលេខរៀងប្រកួតទី១ នឹងទទួលធ្វើជាម្ចាស់ផ្ទះ និងក្រុមដែលចាប់ឆ្នោតបន្ទាប់ជាក្រុមភ្ញៀវ និងលេខរៀងប្រកួតទី២ ជាបន្តបន្ទាប់ដូចគ្នា។

32258016_1641866925931147_7464116517169266688_n

ការប្រកួតនឹងធ្វើឡើងតែ១ជើងប៉ុណ្ណោះ នៅលើទឹកដីកណ្ដាល នៃពហុកីឡដ្ឋានជាតិ ក្រុមឈ្នះ២នឹងត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដែលនឹងបន្តប្រកួតនៅថ្ងៃទី ១៩ ខែដដែល ដើម្បីដណ្ដើមជើងឯក។

សូមបញ្ជាក់ថា បើទោះបីជាត្រូវប្រកួតដើម្បីដណ្ដើមជើងឯកនៅក្នុងវគ្គថ្នាក់ខេត្តក៏ដោយ សម្រាប់ក្រុមទាំង៤នេះ ផងដែរ នឹងទទួលបានសិទ្ធឡើងទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ ជាមួយក្រុមចំនួន១២ផ្សេងទៀតដែលកំពុងប្រកបអាជីពនៅលីកកំពូលកម្ពុជា ចាប់ពីខែកក្កដា រហូតដល់ខែ តុលា ឆ្នាំ ២០១៨៕