កីឡដ្ឋាន២ ត្រៀមទទួលធ្វើម្ចាស់ផ្ទះវិញហើយ ចាប់ពីសប្ដាហ៍ក្រោយទៅ (វីដេអូ)

By |

កីឡដ្ឋានចំនួន២ ដែលខកខានក្នុងការប្រើប្រាស់រយៈពេលជាយូរទីបំផុតអាចទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាផ្លូវការវិញហើយ។

កីឡដ្ឋានទាំង២នោះរួមមាន កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) របស់ក្លិបក្រសួងការពារជាតិ និងកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ ) របស់ក្លិបអង្គរថាយហ្គឺរ បន្ទាប់ពីចំណាយពេលជួសជុលតាំងពីដើមរដូវកាលមក។

បើយោងតាមវីដេអូ បកស្រាយដោយ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានបញ្ជាក់ថា កីឡដ្ឋានទាំង២ខាងលើនេះ នឹងរួចរាល់សម្រាប់ក្រុមទាំង២ទទួលធ្វើជាម្ចាស់ផ្ទះប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ចាប់ពីសប្ដាហ៍ក្រោយតទៅ។

 

WAF-Old-Stadium-News

កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ )

WAF-SR-Stadium

កីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ )

 

ដោយឡែកកីឡដ្ឋានរបស់ក្លិប វិសាខា ( ផ្នែកទីលាន ) ដែលបានចំណាយពេលសាងសង់ជាយូរមកហើយ ក៏នឹងត្រៀមរួចរាល់សម្រាប់ការប្រកួត ចាប់ពីជើងទី២ទៅនៃលីគកំពូលកម្ពុជា ផងដែរ នេះបើតាមការបញ្ជាក់ដដែលដោយ លោក ឆាំង ពិសិដ្ឋ។

ទស្សនាវីដេអូខាងក្រោម៖
 

 

ជាបណ្ដោះអាសន្នក្លិបដែលមានកីឡដ្ឋានប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងលីគកំពូលកម្ពុជា គឺមានចំនួន៧ រួមមានអង្គរថាយហ្គឺរ ( កីឡដ្ឋានខេត្តសៀមរាប ) ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ( កីឡដ្ឋាន AEU Sport Park ) ក្លិបអគ្គិសនីកម្ពុជា ( កីឡដ្ឋានអគ្គិសនីកម្ពុជា ) ក្លិបក្រសួងការពារជាតិ ( កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ) ក្លិបភ្នំពេញក្រោន ( កីឡដ្ឋាន RSN ) ក្លិបព្រះខ័នរាជស្វាយរៀង ( កីឡដ្ឋានស្វាយរៀង ) វេស្ទើនភ្នំពេញ ( កីឡដ្ឋានវេស្ទើន ) ខណៈក្លិបបឹងកេត, ណាហ្គាវើល, អគ្គស្នងការដ្ឋាននគរបាលជាតិ និង សូលទីឡូអង្គរ សុទ្ធតែប្រើប្រាស់កីឡដ្ឋានជាតិ គ្រាដែលវិសាខា ប្រើប្រាស់កីឡដ្ឋានវេស្ទើនបណ្ដោះអាសន្នសិន៕

 

វីដេអូ៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា