លីគកំពូលកម្ពុជា ត្រលប់មកវិញឈានចូលដល់សប្តាហ៍ទី៨

By |

ក្រោយសម្រាកអស់ពេលយ៉ាងយូរមកពេលនេះ លីគកំពូលកម្ពុជារដូវកាល២០១៨ បានត្រលប់មកវិញដោយឈានចូលដល់សប្តាហ៍ទី៨ ដែលនឹងចាប់ផ្តើមធ្វើការប្រកួតចំនួន២ថ្ងៃពោលគឺ ១៩ និង ២០ ឧសភា។

ជាមួយគ្នាក៏មានការកែប្រែកម្មវិធីប្រកួតខ្លះដោយជំនួបរវាង ភ្នំពេញក្រោន ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវប្តូរមកលេងនាថ្ងៃទី ២០ ឧសភា ២០១៨។

*ថ្ងៃទី ១៩ ឧសភា⁣ ឆ្នាំ២០១៨៖

  • វិសាខា ប៉ះ ក្រសួងការពារជាតិ វេលាម៉ោង ៣ រសៀល នៅកីឡដ្ឋាន វេស្ទើន
  • អាសុីអឺរ៉ុបយូណាយធីត ប៉ះ អង្គរថាយហ្គឺរ វេលាម៉ោង ៣ រសៀល នៅកីឡដ្ឋាន AEU Sport Park

*ថ្ងៃទី ២០ ឧសភា ឆ្នាំ២០១៨៖

  • ភ្នំពេញក្រោន ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន RSN
  • ណាហ្គាវើល ប៉ះ សូលទីឡូអង្គរ វេលាម៉ោង ៣និង៣០ រសៀល នៅពហុកីឡដ្ឋានជាតិ
  • វេស្ទើនភ្នំពេញ ប៉ះ អគ្គិសនីកម្ពុជា វេលាម៉ោង ៣ រសៀល នៅកីឡដ្ឋាន វេស្ទើន
  • បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦និង៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ