ភ្នំពេញក្រោន នឹងធ្វើការចែករំលែកបទពិសោធន៍កីឡាករបាល់ទាត់ដល់កុមារអាយុក្រោម ១៥ឆ្នាំ នៅចុងសប្តាហ៍នេះ

By |

ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រារព្ធកម្មវិធីមួយដែលមានឈ្មោះថា Kick & Share ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីកីឡាករបាល់ទាត់ដល់កុមារា កុមារី នៅលើទីលាននៃកីឡដ្ឋាន RSN នាថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨ចុងសប្តាហ៍នេះ។ កម្មវិធី Soccer Clinic នេះត្រូវបានដឹកនាំផ្ទាល់ដោយលោក Luis Fernando Vitorino ដែលជាគ្រូបង្វឹកអ្នកចាំទីក្រុមយុវជនថ្នាលអាយុក្រោម ១៥ឆ្នាំ របស់ក្រុមភ្នំពេញក្រោន ខណៈកុមារដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះ ត្រូវមានអាយុក្រោម ១៥ឆ្នាំផងដែរ ដោយកម្មវិធីនឹងចាប់ផ្ដើមឡើងនាវេលាម៉ោង ០៣:៣០ នាទីរសៀល។

គួរបញ្ជាក់ថា បន្ទាប់ពីកម្មវិធី Soccer Clinic នេះបញ្ចប់លោកអ្នកអាចបន្តទស្សនាការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ ប្រចាំសប្តាហ៍ទី៦ រវាងម្ចាស់ផ្ទះ ភ្នំពេញក្រោន ទទួលភ្ញៀវ អគ្គស្នងការដ្ឋាននគរបាលជាតិ នាវេលាម៉ោង ០៦:០០ នាទីល្ងាច នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN ផ្ទាល់តែម្ដង៕

32163457_2023034601057387_5851064488853241856_n

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន