FIFA Ranking៖ កម្ពុជា ធ្លាក់២លេខ និងបន្តឈរលើប្រទេសក្នុងតំបន់អាស៊ាន៥ ចំនួន៥ខែជាប់ៗគ្នា

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខរៀងទី ១៧០ នៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) ជាមួយនឹងពិន្ទុថេរ ១០៥ពិន្ទុ បើគិតត្រឹមថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នេះ គ្រាដែលខែចាស់ស្ថិតនៅចំណាត់ថ្នាក់លេខ១៦៨។

តាមការបន្ទាន់សម័យកាល ( Update ) ដដែលនេះ ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) នៅលើវិបសាយ FIFA.com កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី ១៧០ នៃតារាងចំណាត់ថ្នាក់ពិភពលោក ខណៈកាលពីខែចាស់ឈរនៅចំណាត់ថ្នាក់លេខ១៦៨ និងនៅលេខរៀងទី ៣៤ ប្រចាំទ្វីបអាស៊ី។

 ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាបន្តឈរនៅលេខរៀងទី៦លើប្រទេសចំនួន៥ផ្សេងទៀត ដែលមានដូចជានៅលើ ម៉ាឡេស៊ី, សិង្ហបុរី, ឡាវ, ទីម័រខាងកើត និងព្រុយណេ ដដែលចំនួន៥ខែជាប់ៗគ្នា និងនៅពីក្រោមឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ថៃ, ហ្វីលីពីន និង វៀតណាម។

 

Screen Shot 2018-05-17 at 3.05.35 PM

តារាងចំណាត់ថ្នាក់ និងតារាងពិន្ទុរបស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ខែឧសភា

 

ងាកមកក្រុមកំពូលទាំង១០ វិញគឺមិនមានការប្រែប្រួលឡើយ មុនការប្រកួតបាល់ទាត់ពិភពលោក២០១៨ FIFA World Cup 2018 មកដល់ ដោយអាល្លឺម៉ង នៅលេខ១ ប្រេស៊ីល នៅលេខ២ និងប៊ែលហ្សិក ឈរនៅលេខ៣ ខណៈព័រទុយហ្កាល់ នៅលេខ៤ និងអាហ្សង់ទីន នៅលេខ៥ដដែល៕

Screen Shot 2018-05-17 at 3.09.30 PM

តារាងចំណាត់ថ្នាក់ និងតារាងពិន្ទុសម្រាប់ក្រុមកំពូលទាំង ១០

 

មើលតារាងចំណាត់ថ្នាក់ខែចាស់៖ ចុចទីនេះ

 

រូបភាព៖ FIFA.com