មកស្គាល់កីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេ ប្រចាំសប្តាហ៍ទី៩ នៃពានរង្វាន់ Futsal League 2018 នេះ

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៩ហើយ ជាមួយគ្នានេះក្រុម ដោនថោនស្ព័ត នៅតែគ្រងតំណែងកំពូលតារាងដដែល ស្របពេលដែលខ្សែប្រយុទ្ធរបស់ក្រុមខ្លួន ២រូប និងកីឡាកររបស់ក្រុម ឱម៉ាល់ ១រូបក្លាយជាបេក្ខភាពអ្នកទាត់បញ្ចូលទីច្រើនជាងគេប្រចាំសប្តាហ៍ទី៩នេះ ។

សម្រាប់សប្ដាហ៍ទី៨ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នេះមានលទ្ធផលឈ្នះ ចាញ់ ទាំង ៥គូ ក្នុងចំណោម៥ប្រកួត និងមិនមានលទ្ធផលស្មើគ្នានោះទេ ជាមួយនឹងគ្រាប់បាល់ទាំងអស់ ៦៦គ្រាប់កើតឡើង។

ស្របគ្នានោះ កីឡាកររបស់ក្រុម Down Town Sport ២រូបពោលគឺ កីឡាករ គុន លន់ដារ័ត្ន និងកីឡាករ រស់ សុីចំរើន បានរកគ្រាប់ម្នាក់បានចំនួន ០៤គ្រាប់ដូចគ្នាជាមួយនិងកីឡាកររបស់ក្រុម ឱម៉ាល់ គឺកីឡាករ គា លីហាង ផងដែរ ឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ ( Top Scorer ) ប្រចាំសប្តាហ៍ទី៩ នៃNational Futsal League 2018។ ខណៈអ្នកតាមពីក្រោយមានដូចជា កែវ ចន្ធូ និង កែវ សុជាត្រា មាន ៣គ្រាប់ដូចគ្នា៕

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេប្រចាំសប្តាហ៍ទី៩នេះ៖

32557538_451127338672243_7151573542335676416_o

រូបភាព៖ Cambodia Futsal