ខ្សែបម្រើ ពៅ ភារិទ្ធ របស់វិសាខា សប្បាយចិត្តមុនជំនួបក្លិបថ្មី ប៉ះក្លិបចាស់ក្រសួងការពារជាតិ មកដល់ ( វីដេអូ )

By |

ខ្សែបម្រើ ពៅ ភារិទ្ធ បច្ចុប្បន្នកំពុងលេងអោយក្លិប វិសាខា ដែលបានផ្លាស់មកពីក្លិប ក្រសួងការពារជាតិ នាដើមរដូវកាល២០១៨នេះ នឹងត្រូវប្រឈមមុខជាមួយក្លិបចាស់របស់ខ្លួននាថ្ងៃទី ១៩ ឧសភា⁣ វេលាម៉ោង ៣ រសៀល នៅកីឡដ្ឋាន វេស្ទើន នៃសប្តាហ៍ទី៨ នៃលីគកំពូលកម្ពុជា។

« សម្រាប់ប្រកួតថ្ងៃសៅរ៍ទី ១៩ ជាមួយក្លិប ក្រសួងការពារជាតិ ( ក្លិបចាស់ ) ខ្ញុំ ( ពៅ ភារិទ្ធ ) មានអារម្មណ៏ថាសប្បាយរីករាយដោយនឹងខិតខំប្រឹងប្រែងបើសិនជាបានលេងក្នុងជំនួបនោះដើម្បីបង្ហាញពីសមត្ថភាពអោយទាំងក្លិបចាស់ និងក្លិបថ្មីឃើញ ( វិសាខា )»។

រំលឹកថា បានចាប់អាជីពបាល់ទាត់ដំបូងជាមួយក្លិប ក្រសួងការពារជាតិ នឹងត្រូវបានក្លិបអនុញ្ញាតអោយទៅលេងក្លិប ខេមបូឌានថាយហ្គឺរ ( អង្គរថាយហ្គឺរ ) ក្រោមកិច្ចសន្យាខ្ចីជើងនារដូវកាល២០១៧ និងផ្លាស់មកក្លិប វិសាខា នាពេលបច្ចុប្បន្ននេះ៕