លោក Leonardo Vitorino បញ្ចប់មន្ទិលសង្ស័យអំពីការវិលត្រលប់មកដឹកនាំនៅប្រទេសកម្ពុជា

By |

លោក Leonardo Vitorino បានបញ្ចប់ពាក្យចចាមអារាមដោយបានធ្វើការបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួនកាលពីថ្ងៃទី ១៦ ខែ ឧសភា ម្សិលមិញនេះអំពីដំណើរវិលមកធ្វើការដឹកនាំក្លិបអាជីពមួយនៅក្នុងប្រទេសកម្ពុជា ដែលមានអត្ថន័យដូចតទៅ៖« ខ្ញុំសូមអរគុណដល់ប្រជាជនកម្ពុជាទាំងអស់ដែលស្រឡាញ់ខ្ញុំប៉ុន្តែឥលូវខ្ញុំធ្វើការនៅក្លឹបកីឡាCearáដែលជាក្លឹបធំបំផុតមួយនៅក្នុងប្រទេសប្រេស៊ីលជាមួយនឹងកិច្ចសន្យាហើយខ្ញុំមិនអាចមកឥឡូវនេះបានទេ។ ដំណឹងមួយចំនួនដែលថាខ្ញុំត្រលប់មកវិញសូមទោសប៉ុន្តែខ្ញុំមិនអាចមកបានទេហើយខ្ញុំក៏មិនបានទទួលការអញ្ជើញណាមួយពីក្លឹបកម្ពុជាផងដែរ។ ខ្ញុំទើបតែទទួលបានការអញ្ជើញពី Qatar 2 ក្រុមម៉ាឡេស៊ីនិងក្រុមថៃ Thai Premier League team។ ថ្ងៃមួយខ្ញុំនឹងត្រលប់មកវិញប៉ុន្តែមិនមែនឥឡូវនេះទេ។ ពេលខ្ញុំត្រឡប់មកវិញអ្នកគ្រប់គ្នានឹងដឹងពីខ្ញុំផ្ទាល់ឬប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការពីក្លឹបឬសហព័ន្ធ។ សូមអរគុណដល់ការគាំទ្រខ្ញុំជានិច្ច! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា !»។

 

 

សូមរំលឹកថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចូលកាន់តំណែងដឹកនាំក្រុមគោព្រៃកាលពីខែ មីនា រហូតដល់ខែ តុលា ឆ្នាំ ២០១៧ ដោយបានដឹកនាំការប្រកួតចំនួន ៧លើកដោយក្នុងនោះឈ្នះតែ ១លើកប៉ុណ្ណោះ គឺចាញ់ដល់ទៅ ៦ប្រកួត ខណៈប្រកួតដំបូងដែលគ្រូសញ្ជាតិប្រេសុីលរូបនេះ ដឹកនាំបានចាញ់ក្រុមជម្រើសជាតិឥណ្ឌា ២ទល់៣ និងប្រកួតចុងក្រោយរបស់ខ្លួនបានចាញ់ ក្រុមជម្រើសជាតិវៀតណាម ៥ទល់០ផងដែរ៕