ពានរង្វាន់សម្តេច ហ៊ុន សែន វគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្តត្រូវបានផ្លាស់ប្ដូរកាលបរិច្ឆេទប្រកួត និងទីលាន

By |

ការប្រកួតពានរង្វាន់ម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ វគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដែលគ្រោងនឹងធ្វើនៅចុងសប្ដាហ៍នេះ ត្រូវបានសម្រេចផ្លាស់ប្ដូរ ក៏ដូចជាលើកកាលបរិច្ឆេទប្រកួត និងទីលាន។

តាមគម្រោងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត រវាង យុវជនសាលាបាល់ទាត់ជាតិបាទី ជាមួយ គីរីវង់សុខសែនជ័យ ដែលគ្រោងនឹងធ្វើនៅថ្ងៃសៅរ៍ ទី ១៩ ខែ ឧសភា នេះ នាវេលាម៉ោង ៦ល្ងាច លើវាលស្មៅសិប្បន្និមិត្តនៃពហុកីឡដ្ឋានជាតិ។

បើតាមការបញ្ជាក់ពី គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានអោយដឹងថា គណៈកម្មការ បានសម្រេចលើកការប្រកួតពីថ្ងៃសៅរ៍ ទី ១៩ មកប្រកួតនៅថ្ងៃពុធ ទី ២៣ ខែ ឧសភា វិញនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ )។

 

32390662_803498906506633_4177581557717925888_o

ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត រវាង គីរីវង់សុខសែនជ័យ ជាមួយ កំពត

 

សូមរំលឹកថា មុននឹងបានឡើងមកប្រកួតដល់វគ្គផ្ដាច់ព្រ័ត្រសម្រាប់ក្រុមទាំង២ យុវជនសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះ ខេត្តកោះកុង ដោយលទ្ធផល ២ទល់១ ខណៈ គីរីវង់សុខសែនជ័យ បានយកឈ្នះ ខេត្តកំពត ដោយលទ្ធផល ៣ទល់១៕

 

រូបភាព៖ FB Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន